ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សូមផ្ញើសារជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នាថ្ងៃចម្រើនជន្មាយុ។

យើងខ្ញុំសូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទេព បុប្ផាប្រសិទ្ធ សូមមានសុខភាពល្អបរិបូរណ៍ មានកម្លាំងពលំមាំមួន មានជន្មាយុយឺនយូរ និងមានបញ្ញាញាណវាងវៃ និងសូមទទួលបាននូវពុទ្ធពរទាំង ប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕



