ឧកញ៉ា សុខ ចន្ធី តំណាងអ្នកឧកញ៉ា សុខ គង់ ចុះសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៤០០គ្រួសារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុខ ចន្ធី តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៤០០គ្រួសារ នៅសង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អមជាមួយអាជ្ញាធរមូលដ្ឋាន លោកជំទាវឧកញ៉ា សុខ ចន្ធី បានសំណេះសំណាលនិងចែកអំណោយ ជូនប្រជាពលរដ្ឋដែលខ្វះខាត នៅសង្កាត់កោះតូច ក្រុងបូកគោ មានចំនួន ២០០គ្រួសារ និងនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ មានចំនួន ២០០ គ្រួសារ សរុបចំនួន ៤០០គ្រួសារ។ ក្នុងនោះ ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស, ត្រីខ ១ឡូ និងថវិកាចំនួន ៤០,០០០រៀល។ លើសពីនេះ លោកជំទាវឧកញ៉ា ក៏បានឧបត្ថម្ភដល់ក្រុមការងារថ្នាក់សង្កាត់ ថ្នាក់ភូមិ និងកងកម្លាំងបន្ថែមទៀតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ៉ា សុខ គង់ ជាប្រធាន តែងតែចូលរួមចំណែកក្នុងសង្គមតាមរយៈការចែករំលែកនូវអំណោយសប្បុរសធម៌ ជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតដូចជា ចាស់ជរា ក្មេងកំព្រា ជនពិការ និងក្រុមគ្រួសារក្រីក្រ និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទំនុកបម្រុងការចំណាយប្រចាំថ្ងៃជាដើម៕