ចៅស្រីលោកអ្នកឧកញ៉ា ភាព ហៀក បញ្ចប់ការសិក្សានៅសាលា ISPP

ជុំវិញ​ឧកញ៉ា

ចៅស្រីរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ឈ្មោះ Nicole បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅសាលាដ៏ល្បីបំផុតមួយនៅកម្ពុជា គឺសាលាភ្នំពេញអន្តរជាតិ (ISPP) ក្នុងឆ្នាំសិក្សា២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា Nicole ជាកូនស្រីរបស់អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង។ ក្នុងពិធីបញ្ចប់ការសិក្សានេះដែរ មានការអញ្ជើញចូលរួមអបអរសាទរពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ដូចជា លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ហួង និងលោកជំទាវ , ឯកឧត្តម ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ព្រមទាំងលោក ផន មុតច័ន្ទឧត្តម ហៅ Erich ផងដែរ។

សូមជម្រាបថា សាលាភ្នំពេញអន្តរជាតិ (ISPP) មានទីតាំងនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ជាសាលាដ៏ល្បីបំផុតមួយនៅកម្ពុជា ដែលមានគុណភាពបណ្តុះបណ្តាលខ្ពស់កម្រិតអន្តរជាតិ និងមានតម្លៃសិក្សាខ្ពស់។ តាមទិន្នន័យឆ្នាំសិក្សា២០២៣-២០២៤ សាលា ISPP កម្រិតបាក់ឌុប មានតម្លៃសិក្សាប្រមាណជាង ២៨ម៉ឺនដុល្លារសហអាម៉េរិក៕

រូបភាព៖ The Ring