ឧកញ៉ាបណ្ឌិត គីម ហ៊ាង យល់ថាវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នឹងនាំផលប្រយោជន៍ច្រើនដល់អាជីវកម្មនៅកម្ពុជា និងជប៉ុន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងលោកជំទាវ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មអាស៊ាន-ជប៉ុន(AMEICC) និងធនាគារ Mizuho ដោយមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗ និងធុរជនជាច្រើនរូប។

ក្រោយចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុក ដូច្នេះថា៖ “បានបញ្ចប់ វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ២៩ ឧសភា ២០២៥ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដោយ ជោគជ័យ ហើយនឹងអាចនាំផលប្រយោជន៌ច្រើនដល់អាជីវកម្មនៅកម្ពុជា និងជប៉ុន! What an amazing Cambodia Japan Business Forum May 29, 2025 in Tokyo and it will bring more benefit Cambodia and Japanese Businesses”។

សូមជម្រាបថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុននេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងជំរុញឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជាដឹកនាំដ៏រស់រវើកនិងមានប្រសិទ្ធភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អ្នកឧកញ៉ា បញ្ជាក់ថារាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញ និងគាំទ្រការវិនិយោគពីបរទេសនិងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសមានកម្មសិទ្ធិ ១០០%។ ក្នុងឱកាស នៃការបង្ហាញសក្តានុពលនេះ អ្នកឧកញ៉ាបានអំពាវនាវដល់ធុរកិច្ចពីប្រទេសទាំងពីរ ឱ្យធ្វើការស្វែងយល់យ៉ាងសកម្មនូវភាពជាដៃគូក្នុងវិស័យសំខាន់ៗផងដែរ៕