តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ឡេង និមល ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឡេង និមល អនុប្រធាន តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន «យុវជនបូជាការពារយុត្តិធម៌» ដឹកនាំសមាជិក នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោកឧកញ៉ា ឡេង និមល បានពាំនាំនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកគ្រូព្រឹទ្ធាចារ្យបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

លោកឧកញ៉ាបានថ្លែងថា មរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ជាការបាត់បង់នូវមរតកវប្បធម៌មនុស្សរស់យ៉ាងសំខាន់នៃមរតកក្បាច់គុនល្បុក្កតោ។

លោកថ្លែងបន្តថា «យើងខ្ញុំចងចាំមិនភ្លេចនូវគុណូបការៈ និងវីរភាពរបស់ឯឧត្តមលោកគ្រូព្រឹទ្ធាចារ្យ ដែលបានលះបង់អស់កម្លាំងកាយចិត្តព្យាយាមថែរក្សាមិនឱ្យបាត់បង់នូវមរតកគុនល្បុក្កតោខ្មែរ»៕