ក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បើកសាកល្បងដោយជោគជ័យ ក្នុងការដឹកទំនិញត្រជាក់ពីប្រទេសចិន ទៅមកប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បានបើកសាកល្បងជើងដឹកជញ្ជូនកម្ពុជា-ចិន តាមរយៈរថយន្តត្រជាក់កូតា GMS ពីខេត្តយូណាន ប្រទេសចិន មកដល់ប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ដោយជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះថា ក្រមហ៊ុន វីរ: ប៊ុនថាំ បានបើកការសាកល្បងដោយជោគជ័យក្នុងការដឹកទំនិញត្រជាក់ និងស្ងួតពីប្រទេសចិន ទៅមកប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ហើយមិនចាំបាច់ផ្ទេរទំនិញ និងរថយន្តនៅព្រំដែននោះឡើយ។

«នេះជាច្រកមួយយ៉ាងសំខាន់ក្នុងការនាំចេញ និងនាំចូលនូវផលិតផលនិងកសិផលកម្ពុជា ឆ្ពោះទៅប្រទេសចិនបានលឿន និងមានប្រសិទ្ធភាពជាងមុនដោយចំណាយពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ។ ក្រុមហ៊ុនចាប់ផ្តើមទទួលការដឹកទំនិញពីប្រទេសកម្ពុជា ទៅប្រទេសចិន ចាប់ពីថ្ងៃនេះតទៅហើយ។ សូមអតិថិជនដែលមានតម្រូវការ នាំនូវកសិផល និងផលិតផលទៅប្រទេសចិនអាចទំនាក់ទំនងមកឥឡូវនេះ។ ជួបគ្នាថ្ងៃចន្ទ ជាមួយបទសម្ភាសព័ត៌មានលំអិត អំពីការនាំចេញទំនិញទៅប្រទេសចិន។ វីរ:ប៊ុនថាំ មុនគេ ឈានមុខគេជានិច្ច ដើម្បីកសិផលកម្ពុជា”។ អ្នកឧកញ៉ាអគ្គនាយក បានបន្ថែម។

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបញ្ជាក់ទៀតថា ក្រុមហ៊ុនមានចក្ខុវិស័យយ៉ាងម៉ុតមាំ សម្រាប់ការបើកដំណើរការជើងដឹកជញ្ជូនកម្ពុជា-ចិន និងអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត៕