លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ផ្ដល់អំណោយដល់កងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានចាត់តាំងក្រុមការងារដែលដឹកនាំដោយ លោក ឃៀង សុជីវ័ន្ត អគ្គនាយករង នាយកគ្រប់គ្រងទីស្នាក់ការកណ្ដាល ឱ្យចុះទៅសួរសុខទុក្ខ និងនាំយកអំណោយទៅជូនកងទ័ពជួរមុខដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយរបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា ទាំងនោះរួមមាន អង្ករ មី ត្រីខ ត្រីងៀត ឆៃប៉ូវផ្អែម សាប៊ូដុសខ្លួន តង់ការពារភ្លៀង ថ្នាំពេទ្យ ថ្នាំមូស ក្រមា និងចង្រ្កានហ្គាស ព្រមទាំងថវិកាមួយចំនួនផ្សេងទៀត ដែលសរុបជាទឹកប្រាក់អស់ប្រមាណ ១៨៤ លានរៀល។ ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ដ និងអភិបាលរងខេត្ដ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។

សូមជម្រាបថា កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បេសកជនពិសេស របស់សមេ្តចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមព្រំដែនផងដែរ៕