អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» សួរសុខទុក្ខ ធ្វើម្ហូបតុងយ៉ាំបង្កង ជូនសិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ជុំវិញ​ឧកញ៉ា


នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ ព្រមទាំងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា «ប្រធានយុវជនបូជាការពារយុត្តិធម៌» បានអញ្ជើញសួរសុខទុក្ខ រៀបចំអាហារ ថ្ងៃត្រង់សម្លរតុងយ៉ាំបង្កង ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសួរសុខទុក្ខប្រកបដោយក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម ដែលពោរពេញទៅដោយភាពកក់ក្តៅនោះ អ្នកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានធ្វើម្ហូបបង្កងតុងយ៉ាំបង្កងមួយខ្ទះត្នោតធំដោយផ្ទាល់ដៃជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សា នុសិស្ស ពិការភ្នែក និងគថ្លង់ ដែលកំពុងសិក្សានៅទីនេះទាំងអស់។

ក្នុងឱកាសនោះអ្នកឧកញ៉ា បានសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ប្អូនៗ និងក្រើនរំឮកដល់ក្មួយៗ ត្រូវខិតខំប្រឹង ប្រែង រៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្ស ល្អ កូនល្អ នៅក្នុងសង្គម។

លោក ម៉ៅ ផាត នាយកវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានអញ្ជើញមកសួរសុខទុក្ខចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់ សិស្សនៅទីនេះ។ លោកនាយកបានបញ្ជាក់បន្ថែមថា កន្លងមក សិស្សកុមារ ពិការភ្នែក និងកុមារគរថ្លង់នៅទីនេះ តែងតែត្រូវបានយកចិត្តទុកដាក់ពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត តែងតែបានចុះជួបសំណេះសំណាល ផ្ដល់ចំណីអាហារ សម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ តាមរយៈក្រុមគ្រូពេទ្យ TYDA ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងវិទ្យាល័យនេះ៕