លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប អញ្ជើញចូលរួមពិធីខួបកំណើត អ្នកឧកញ៉ា ហ៊ុន តូ

ជុំវិញ​ឧកញ៉ា

នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមពិធីខួបកំណើត អ្នកឧកញ៉ា ហ៊ុន តូ ក្នុងភូមិគ្រឹះអ្នកឧកញ៉ាផ្ទាល់ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីខួបកំណើតនេះ គេឃើញមានវត្តមាន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំ អភិបាលរាជធានី ខេត្ត អភិបាលខណ្ឌ ព្រមទាំងវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបទៀត៕

រូបភាព៖ Pheng Vannak