វីដេអូឧកញ៉ា ខេមរៈ សិរីមន្ដ និយាយអំពីសង្រ្គាមកម្ពុជា-ថៃ កំពុងផ្ទុះខ្លាំងលោតលើគេបង្អស់នៅក្នុង account ប្រធានាធិបតីអាមេរិក លោក donald trump ដែលមានអ្នកហ្វូឡូ 37M

ជុំវិញ​ឧកញ៉ា

ពិភពលោកប្រាកដជាបានដឹងពីសង្រ្គាមដែលថៃបង្ករឡើងចំពោះកម្ពុជា ព្រោះថាវីដេអូរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ដ និងកូនប្រុស ដែលនិយាយរៀបរាប់ពីសង្រ្គាមកម្ពុជា និងថៃ បាននិងកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសវីដេអូរបស់លោកឧកញ៉ា បានលោតលើគេបង្អស់នៅក្នុង account ប្រធានាធិបតី អាមេរិក donald trump ដែលមានអ្នកហ្វូឡូ 37M។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់គេហទំព័រ ឧកញ៉ាញូស៍ នៅពេលថ្មីៗនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ដ បានឱ្យដឹងថា ការដែលវីដេអូរបស់លោកលោតលើគេបង្អស់នៅក្នុងអាខោនរបស់ប្រធានាធិបតី អាមេរិក ដែលមានអ្នកហ្វូឡូ 37M នេះ គឺជារឿងដ៏ល្អខ្លាំងណាស់ ព្រោះថា យើងបានធ្វើឱ្យពិភពលោកបានដឹងអំពីព័ត៌មានសង្រ្គាមខ្មែរនិងថៃ។

លោកឧកញ៉ា បានបន្ដថា ប្រសិនបើវីដេអូរបស់លោកលោតលើគេបង្អស់បែបនេះ គឺមានន័យថា ប្រធានាធិបតី donald trump ក៏គាត់បានមើលវីដេអូនេះដែរ, ដែលជាជ្រុងមួយសម្រាប់ឲ្យគាត់ពិចារណាលើការបញ្ឈប់ចំពោះការឈ្លានពានរបស់សៀមមកលើខ្មែរយើង។

ទន្ទឹមនឹងនោះ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ការធ្វើវីដេអូអំពីភាពរងគ្រោះរបស់កម្ពុជា ដែលថៃបានបង្ករបែបនេះ គឺជាជ្រុងល្អណាស់ ហើយលោកឧកញ៉ា ក៏បានជំរុញ និងលើកទឹកចិត្ដដល់អ្នកធ្វើវីដេអូទាំងអស់ ខិតខំធ្វើបន្ថែមទៀតអំពីបញ្ហានេះផងដែរ។

សូមជម្រាបជូនថា តាមរយៈវីដេអូនេះ លោកឧកញ៉ា បានគូសបញ្ជាក់ដោយប្រើភាសាបេះដូងថា កម្ពុជាត្រូវការសន្ដិភាព ប៉ុន្ដែថៃស្រេកឈ្លានសង្រ្គាម ព្រោះថា បន្ទាប់ពីមានបទឈប់បាញ់ហើយ ថៃបានប្រើល្បិចចាប់ទាហានខ្មែរ២០នាក់ទៅធ្វើទារុណកម្មយ៉ាងសាហាវបំផុត និងបានបញ្ជូនទាហានឱ្យមករាយបន្លាលួសនៅពាសពេញទឹកដីកម្ពុជា។

លោកឧកញ៉ា ក៏បានបញ្ជាក់ពីភាពអត់ធ្មត់របស់កម្ពុជា ពីព្រោះស្រឡាញ់សន្ដិភាព និងគោរពបទឈប់បាញ់។ ប៉ុន្ដែថៃបានបន្ដប្រើល្បិចឱ្យទាហានយកជំពាមមកបាញ់ទាហានខ្មែរលើប្រាសាទតាមាន់ទៀត ដោយមានបំណងបញ្ឆេះកំហឹងទាហានកម្ពុជា ឱ្យផ្ទុះអាវុធ។ សកម្មភាពគឃ្លើនរបស់ថៃ នៅមិនអស់តែប៉ុណ្ណេះ ថៃបានបន្ដប្រើល្បិចលាបពណ៌មកលើកម្ពុជា តាមរយៈការសម្ដែងដាក់មីន ដើរជាន់មីន និងប្រកាសប្រាប់គេថា កម្ពុជាជាអ្នកធ្វើ។

លោកឧកញ៉ា ខេមរៈ​ សិរីមន្ដ បានចាត់ទុកទង្វើរបស់ថៃ គឺស្រេកឃ្លានសង្រ្គាម ចង់បង្ករសង្រ្គាម ហើយថៃកំពុងតែចង់ធ្វើមហាអំណាចលេខ១លើលោក ព្រោះថៃមិនគោរពតាមការណែនាំរបស់មហាអំណាចឡើយ។ ប្រសិនបើបណ្ដោយឱ្យថៃធ្វើតាមចិត្ដ នោះផែនទីពិភពលោក ច្បាប់អន្ដរជាតិគ្មានប្រយោជន៍ទៀតនោះទេ។ ប្រសិនបើប្រទេសធំ ធ្វើបាបប្រទេសតូចបានស្រេចតែចិត្ដ អ៊ីចឹងសណ្ដាប់ធ្នាប់និងសន្ដិភាពពិភពលោកគឺចប់តែម្ដង។

ខាងក្រោមនេះ គឺជាវីដេអូដែលលោកឧកញ៉ា ខេមរៈ សិរីមន្ដ និងកូនប្រុស បាននិយាយអំពីសង្រ្គាមដែលថៃជាអ្នកផ្ដើមបង្ករឡើងមកលើកម្ពុជា៖