អ្នកឧកញ៉ា លី ឃុនថៃ ប្តេជ្ញាពង្រីកការផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោគិន ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ដើម្បីទាក់ទាញកសាងទំនុកចិត្តពីវិនិយោគិនបរទេស ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីដំណើរការជាផ្លូវការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសារភោជនាហារសាមគ្គីគ្នា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងដូច្នេះថា «សហព័ន្ធសូមប្តេជ្ញាចិត្តប្រកបដោយឆន្ទៈឥតងាករេ បន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួមមាន ពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ»។

អ្នកឧកញ៉ា លី ឃុនថៃ ក៏បានប្ដេជ្ញាបន្តលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យកាន់តែល្បីល្បាញថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេសចូលរួម ជាមួយរាជរដ្ឋាភិបាលសម្រេច ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕