កូនប្រុសអ្នកឧកញ៉ា ជឹង សុគន្ធាវី បញ្ចប់ការសិក្សាពីសាកល​វិទ្យាល័យ​ជាតិប្រទេសសិង្ហបុរី NUS

ជុំវិញ​ឧកញ៉ា

កូនប្រុសអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា មានឈ្មោះថា LAU Jia Hao បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិប្រទេសសិង្ហបុរី (National University of Singapore – NUS) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក LAU Jia Hao ជាកូនប្រុសអ្នកឧកញ៉ា ជឹង សុគន្ធាវី និងឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (Bachelor of Business Administration) នៅសាកលវិទ្យាល័យ NUS នៃប្រទេសសិង្ហបុរី។

ឯកឧត្តម ឡាវ វ៉ាន់ បានបង្ហោះរូបភាព និងសារអបអរសាទរដល់កូនប្រុស លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បែបនេះថា៖ «រតនសម្បត្តិថ្ងៃនេះ ជាទ្រព្យដែលមិនរីងស្ងួតចំពោះមាគ៌ាដ៏ភ្លឺស្វាងដល់ជីវិតនាអនាគតកាល។ តែទោះជាយ៉ាងណា នេះគ្រាន់តែចំណុចផ្តើមនៃឆាកជីវិតកូនប៉ុណ្ណោះ ដំណើរជីវិតប្រឈមនឹងឧបសគ្គ តម្រូវភាពធន់ ម៉ត់ចត់ ពុះពារទៅមុខ។ ប៉ាម៉ាក់មោទនភាពចំពោះកូនគ្រប់ពេលគ្រប់ថ្ងៃ»។

សូមជម្រាបថា សាកលវិទ្យាល័យជាតិប្រទេសសិង្ហបុរី (National University of Singapore – NUS) គឺជាសាកលវិទ្យាល័យជំនាញស្រាវជ្រាវជាតិដ៏ល្បីបំផុតមួយរបស់ប្រទេសសិង្ហបុរី ដែលបានបង្កើតឡើងជាផ្លូវការ នៅឆ្នាំ១៩៨០ ដោយការរួមបញ្ចូលគ្នារវាង University of Singapore និង Nanyang University។ សាកលវិទ្យាល័យនេះ ផ្តល់ជូននូវកម្មវិធីសិក្សាទាំងកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ លើផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ការរចនា និងបរិស្ថាន ច្បាប់ សិល្បៈ និងវិទ្យាសាស្ត្រសង្គម វិស្វកម្ម អាជីវកម្ម កុំព្យូទ័រ និងតន្ត្រី ផងដែរ៕