អ្នកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី (PTC Computer Co., Ltd) និងអ្នកឧកញ៉ា តាំង វួចឡាយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យដ៏ធំមួយជូនដល់កូនស្រី នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឥស្សរជន និងអ្នកជំនួញធំៗជាច្រើនរូប។

ពិធីសិរីមង្គលនេះ កូនប្រុសនាម គឹម សុវណ្ណរតនៈ និងកូនស្រីនាម អុឹង ប៉ងុីង ត្រូវជាកូនស្រី អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ។ ពិធីមង្គលនេះ បានរៀបចំតុបតែងយ៉ាងប្រណិត ដោយមានការដេគ័រជាមួយនឹងផ្កាពណ៌ក្រហម រំលេចជាមួយនឹងហ្វុនក្បាច់រចនាពណ៌មាស ដែលបង្ហាញពីឧត្តមភាព និងភាពថ្លៃថ្នូរ។
ក្នុងការចូលរួមអបអរសាទរដល់គូស្នេហ៍ថ្មី គេឃើញមានការអញ្ជើញចូលរួមពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប រួមមាន៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ, អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ, អ្នកឧកញ៉ា លាង ពៅ និងលោកជំទាវ, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ស៊ូ ហ៊ូហ៊ុយ, អ្នកឧកញ៉ា ជឹង សុគន្ធាវី, អ្នកឧកញ៉ា គួន ធីតា, អ្នកឧកញ៉ា ហេង សៀ, អ្នកឧកញ៉ា តេង ហឿង, ឧកញ៉ា ហៀង ប៊ុនប៉េង និងឧកញ៉ា គិត ស៊ូឡា ផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា អុឹង សែ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី (PTC Computer Co., Ltd) និងជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា។ រីឯភរិយារបស់លោកគឺ អ្នកឧកញ៉ា តាំង វួចឡាយ ជាសហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី និងជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា៕
































រូបភាព៖ The Ring

