អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ផ្តល់អំណោយជូនវីរកងទ័ពនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី

ជុំវិញ​ឧកញ៉ា

ថ្មីៗនេះ ក្រុមចល័ត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានមកប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរៈកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសទី៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានទៅដល់កងទ័ពនៅទី៣ ផ្តល់កម្លាំងចិត្តកងទ័ពជួរមុខ ដែលកំពុង ឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុ ការពារ អធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ សម្ភារៈនិងគ្រឿងឧបភោគបរិភោគរបស់ក្រុមការងារប្រគល់ជូនវីរៈកងទ័ព រួមមាន៖ ភេសជ្ជៈ ទឹកបរិសុទ្ធ មីជាតិ ទឹកត្រី ទឹកស៊ីអៀវ ត្រីងៀត ស្ករប៊ីចេ ខ្ទឹមសរ សាប៉ូ ធូបមូស និងសម្ភារៈមួយចំនួនទៀត។

ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ៕