ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

ព្រឹកថ្ងៃចន្ទ ទី២១ កក្កដា ២០២៥ ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណខន្ធសពឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២ ដែលបានទទួលមរណភាព នាថៃ្ងព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពភូមិថ្នល់បែក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោកឧកញ៉ា ឡេង និមល បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៏ទោ ឃុំ ខេង ដែលជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ បំផុតរបស់កូនចៅ ហើយក៏ជាការបាត់បង់ នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបដែលតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ ក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារខឿនបូរណភាពទឹកដី ដែលជាគំរូវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្តម។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះដែរ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សូមចូលរួមសម្ដែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិស ដល់គុណបុណ្យព្រះរតនត្រ័យជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៏ទោ ឃុំ ខេង សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕