អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) បានឈ្នះពានរង្វាន់ Global Host Award ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព លើវិស័យបដិសណ្ឋារកិច្ច។

សណ្ឋាគារ សាន់ & មូន បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ថា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃសណ្ឋាគារគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះ អ្នកឧកញ៉ា បណ្ឌិត ជា រតនា ដែលទទួលបានពានរង្វាន់ Global Host Award (បទពិសោធន៍ដ៏គួរអោយកោតសសើរ)។
ក្នុងនាមជាអ្នកជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច អ្នកឧកញ៉ាបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក Corporate Connections Cambodia ក្នុងការរៀបចំព្រឹត្តិការណ៍ អបអរសាទរព្រឹត្តិការណ៍សំខាន់ៗ និងការស្នាក់នៅ ក្នុងសណ្ឋាគារ សាន់ & មូន របស់ អ្នកឧកញ៉ា បណ្ឌិត ដោយធានាបាននូវបទពិសោធន៍ដ៏ប្រណិតភាពនិងមិនអាចបំភ្លេចបាន។
ដើម្បីពង្រីកវិសាលភាពអោយកាន់តែធំទូលាយលើសពីក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា បណ្ឌិត ក៏បានផ្តល់ជូននូវកញ្ចប់បដិសណ្ឋារកិច្ចផ្តាច់មុខ ក្នុងអត្រាឯកសិទ្ធិសម្រាប់សមាជិក Corporate Connections ទូទាំងពិភពលោក ជំរុញឱ្យមានឯកភាពជាសកល និងបង្កើន បទពិសោធន៍របស់ថ្នាក់ដឹកនាំ និងសមាជិកមកពីប្រទេសមួយចំនួនដូចជា វៀតណាម ជប៉ុន ឥណ្ឌា អូស្ត្រាលី តៃវ៉ាន់ សិង្ហបុរី កាណាដា កូរ៉េ និងច្រើនទៀត។ សេចក្តីល្អរបស់អ្នកឧកញ៉ាបណ្ឌិត បានបង្កប់នូវគុណតម្លៃស្នូលដែលពិតជាសាកសម នឹងទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។
សូមជម្រាបថា សណ្ឋាគារលំដាប់ផ្កាយ៥ សាន់ & មូន រីវើសាយ មានភាពបត់បែនងាយស្រួលក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍គ្រប់ទម្រង់ បែបប្រពៃណីបុរាណ បែបសម័យទំនើប និងបែបបស្ចឹមប្រទេសក៏ដូចជាកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗផងដែរ។ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) បង្កើតដោយកូនខ្មែរសុទ្ធសាធចំណាយទុនវិនិយោគប្រមាណ៦០លានដុល្លារស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕




