នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុន វីរ: ប៊ុនថាំ បានត្រៀមរួចជាស្រេច ដើម្បីជួយដឹកជញ្ជូនស្បៀង និងប្រជាពលរដ្ឋក្នុងតំបន់កំពុងមានការផ្ទុះអាវុធ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

តាមរយៈសារលើបណ្តាញសង្គម អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់ដូច្នេះថា៖ “ពួកយើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី តទាំងជាមួយសត្រូវឈ្លានពានងប់ងុលសៀម។ វីរ:ប៊ុនថាំ បានត្រៀមរួចជាស្រេច ក្នុងករណីមានការជួយដឹកជញ្ជូនស្បៀង និងប្រជាពលរដ្ឋក្នុងតំបន់កំពុងមានការផ្ទុះអាវុធ”។
គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ខេត្តព្រះវិហារ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕


