ក្រោមកិច្ចសហការជាមួយអាជ្ញាធរ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តមមាញឹករៀបចំចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់ទូទាំងខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃអាទិត្យ ទី២៧ កក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិងកំពុងបន្តមមាញឹករៀបចំដាំបាយ ចម្អិនម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុង ជូនបងប្អូនភៀសសឹក៥គោលដៅជិត ៣ម៉ឺននាក់នៅទូទាំងខេត្តឧត្តរមានជ័យដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេសកកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមសហការជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីរៀបចំម្ហូបអាហារជូនជនភៀសសឹក ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានដឹកនាំក្រុមការងារយុវជនរួមគ្នាប្រកបដោយសាមគ្គីភាពជាមហាគ្រួសារខ្មែរ ដើម្បីដោះស្រាយម្ហូបអាហារជាតម្រូវការចំពោះមុខជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពទាំងអស់ក្នុងឧត្តរមានជ័យ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្តេជ្ញាខិតខំជួយផ្តល់ការចម្អិនម្ហូបអាហារជូនភៀសសឹកឱ្យបានគ្រប់គ្នា ដើម្បីឱ្យបងប្អូនជនភៀសសឹកដែលរងគ្រោះយ៉ាងអយុត្តិធម៌អំឡុងកងទ័ពបើកការវាយប្រហារឈ្លានពាន និងបង្កវិនាសដល់សង្គមរស់នៅរបស់ប្រជាជនខ្មែរ៕