អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងគណៈគ្រប់គ្រងនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំអំណោយជាស្បៀង និងថ្នាំពេទ្យ ជូនវីរកងទ័ពកម្ពុជា១០០គ្រួសារ ដែលកំពុងឈរជើងការពារទឹកដី នៅខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងគណៈគ្រប់គ្រងនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានរៀបចំនូវអំណោយជាស្បៀង និងថ្នាំពេទ្យជូនវីរកងទ័ពកម្ពុជាចំនួន ១០០គ្រួសារដែលកំពុងឈរជើងការពារទឹកដី និងបុព្វជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំណោយដែលទទួលបានទាំងនោះ រួមមានដូចជា ថ្នាំពេទ្យ៧មុខ សរុប ១០០កញ្ចប់ នំកងទ័ព៩០០ ចំនួន៤០០ កេស សាច់ផាត់១០០ ប្រអប់ កាពិឆា១២០ ប្រអប់ មីសួ២០០យួរ ប្រេងឆា ៥ធុងធំ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ឆៃប៉ូវ ១០០គីឡូក្រាម កាហ្វេ ១០០កញ្ចប់ធំ ខ្ទឹមស២បេធំ និងបារី ១០០សុង គិតជាថវិកាសរុបចំនួន ១៥,៥២៣.៦៧ ដុល្លារ។

អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែកបរិច្ចាគពីសំណាក់លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាបាល សិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសផងដែរ៕