ឧកញ៉ា ម៉ុង រិទ្ធថា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា,  អនុសហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន​, តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា, តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា, តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា, តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា, តំណាងសមាគមចុងភៅនៅកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា និង្នកពាក់ព័ន្ធជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។ 

បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យកសិកម្ម និងកសិឧស្សហកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។  

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាប្រឈមទាក់ទងនឹងទិន្នផលកសិកម្មដែលនឹងដល់រដូវប្រមូលផលឆាប់ៗខាងមុខនេះបន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ, ២. បញ្ហាប្រឈមក្នុងផ្នែកចិញ្ចឹមសត្វ, ៣. ផ្នែកដាំដុះ ៤. ផ្នែកជីកសិកម្ម, ៥. ផ្នែកវារីវប្បកម្ម, ៦. ផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ផ្នែកអនុវត្តលើសេចក្តីប្រកាស សេចក្តីណែនាំ និងឯកសារគតិយុត្តផ្សេងៗ, ៧. ការបង្កើតអនុក្រុមការងារតាមវិស័យគាំទ្រដល់វិស័យកសិកម្ម និងកសិឧស្សាហកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕