អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជូនសាច់ក្រក៥០គីឡូក្រាម ដល់អភិបាលខេត្តកោះកុង និងថវិកាជាង ៥,០០០ដុល្លារ ដល់កងទ័ពនៅសមរភូមិមុខ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកោះកុង ដឹកនាំដោយលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់ពីសភាពការណ៍ថ្មីៗពាក់ព័ន្ធផលប៉ះពាល់នៅក្នុងខេត្ត ដែលបណ្តាលមកពីសមរភូមិព្រំដែនកម្ពុជា-ថៃ នៅសាលាខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាសមាជិកព្រឹទ្ធសភា បានឱ្យដឹងថា មុនបញ្ចប់កម្មវិធី អ្នកឧកញ៉ាបានជូនសាច់ក្រកជ្រូកអស្ចារ្យដែលជាផលិតស្នាដៃកូនខ្មែរចំនួន ៥០គីឡូក្រាម ជូនដល់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង។ ជាមួយគ្នានេះ ក្រោយពីកិច្ចប្រជុំពិភាក្សា អ្នកឧកញ៉ាបានជួយឧបត្តម្ភថវិកាចំនួន ៥,០០០ដុល្លារ ហើយសមាជិក សមាជិកា និងភរិយារបស់អ្នកឧកញ៉ា បានជួយថវិកាម្នាក់ៗចំនួន ១,០០០,០០០រៀល សម្រាប់ជូនទៅឱ្យកងទ័ពនៅសមរភូមិមុខ សាងសង់លានដ្ឋានការពារសុវត្ថិភាពរបស់វិរៈយុទ្ធជនផងដែរ។

សូមជម្រាបថា ថ្មីៗនេះកងទ័ពថៃបានគម្រាមកំហែងលើដែនអធិបតេយ្យរបស់កម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួន ក្នុងនោះរួមទាំងផ្លូវទឹកនៅខេត្តកោះកុងផងដែរ។ ទោះយ៉ាងណា កងទ័ពកម្ពុជាបានបន្តត្រៀមខ្លួនកម្រិតខ្ពស់ក្នុងការការពារដែនអធិបតេយ្យភាពជាតិ។ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែន (កម្ពុជា-ថៃ) ក្នុងភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ធម្មតា៕