ក្រោយការទទួលបានស្នាដៃប្រកួតជិត ២០០ស្នាដៃ ពីបេក្ខភាពទូទាំងប្រទេស ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បានជ្រើសរើសជាផ្លូវការចំនួន ២០ ស្នាដៃ ក្នុងកម្មវិធីប្រកួតរចនាសំបកបាវថ្មី ក្រោមប្រធានបថ “ផលិតផលខ្មែរ រចនាបថខ្មែរ” ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយស្មារតីជាតិ និងសិល្បៈបែបខ្មែរ តាមរយៈការច្នៃប្រឌិតរបស់អ្នករចនាជំនាន់ថ្មី ផ្សាភ្ជាប់ជាមួយផលិតផលខ្មែររបស់ខ្លួន។

ការជ្រើសរើសស្នាដៃទាំងនេះគឺបានប្រព្រឹត្តទៅក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈកម្មការដែលមានបទពិសោធន៍ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងគោលបំណងស្វែងរកស្នាដៃដែលបញ្ជាក់ពីស្មារតីជាតិខ្មែរទៅលើផលិតផលខ្មែរ។
កម្មវិធីនេះមិនត្រឹមតែជាការប្រកួតរចនាប៉ុណ្ណោះទេតែជាវេទិកាដ៏សំខាន់មួយសម្រាប់កូនខ្មែរ ដើម្បីបង្ហាញសមត្ថភាព សិល្បៈ និងរចនាបថជាតិខ្មែរ។ គួរបញ្ជាក់ផងដែរថាស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង តែងតែចូលរួមក្នុងការលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណខ្មែរឲ្យពិភពលោកទទួលស្គាល់កាន់តែទូលំទូលាយ។
នៅថ្ងៃទី ១៩ តុលា ២០២៥ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ បានរៀបចំ ដំណើរទស្សនកិច្ចដ៏ពិសេសមួយសម្រាប់ម្ចាស់ស្នាដៃ ២០ចុងក្រោយ ដើម្បីទៅទស្សនាច្រវ៉ាក់ផលិតកម្មស៊ីម៉ងត៍អូដ្ឋ ដល់ទីតាំងរោងចក្រផ្ទាល់តែម្តង។
ជំហានបន្ទាប់ម្ចាស់ស្នាដៃទាំង២០នាក់នេះ នឹងមានឱកាសបន្តប្រកួតដណ្តើមជ័យលាភីលេខ ១, ២ និង ៣។ អ្វីដែលពិសេសនោះគឺការជ្រើសរើសជ័យលាភីចុងក្រោយនឹងត្រូវធ្វើលឡើងដោយការបោះឆ្នោតសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស៊ីម៉ងត៍អូដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ។
ស៊ីម៉ង់ត៍អូដ្ឋ ជាប់ធន់តជំនាន់!















