អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំរៀបចំព្រឹត្តិការណ៍ពិសេសមួយចុងឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បាននិងកំពុងដឹកនាំរៀបចំ​ព្រឹត្តិការណ៍​ដ៏ពិសេសមួយចុងឆ្នាំ២០២៥ គឺការប្រគុំតន្ត្រីកម្ពុជាដ៏ធំ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយ ដើម្បីរៀបចំព្រឹត្តិការណ៍​ដ៏ពិសេសនៅចុងឆ្នាំ២០២៥នេះ។

សមាគមសិល្បករខ្មែរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសឱ្យដឹងថា បើកទំព័រប្រវត្តិសាស្ត្រថ្មី៖ តន្ត្រី​កម្ពុជា នៅទីក្រុងប៉ារីស។ សមាគមសិល្បករខ្មែរ មានមោទនភាពក្នុងការប្រកាស​ពីវត្តមានកំពូលតារាចម្រៀង​របស់ផលិតកម្មបារមី ដូចជា វណ្ណដា, វណ្ណថាន, នរិទ្ធ, យ៉ូហៃ និង ស៊ូហ្សាណា សម្រាប់ការប្រគំតន្ត្រីដ៏ធំមួយ នៅសាលប្រគំតន្ត្រីដ៏ល្បីឈ្មោះ Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

សូមជម្រាបថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងបានក្រោមកិច្ចសហការដ៏មោទនភាពរវាង សមាគមសិល្បករខ្មែរ ផលិតកម្មបារមី និង Sabay Events Production (ប្រទេសបារាំង) ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលក្រុមសិល្បករខ្មែរជាច្រើននាក់នឹងឡើងសម្តែងនៅលើឆាកតន្ត្រីតែមួយរួមគ្នា ក្នុងសាលប្រគំតន្ត្រីដ៏មាន​កិត្តិយសបំផុតមួយនៅអឺរ៉ុប៕