ឧកញ៉ា ឡាច សំរោង ប្រកាសបោះបង់គោរមងារ «ឧកញ៉ា» សុំរស់នៅក្នុងជីវភាពជាពលរដ្ឋខ្មែរសាមញ្ញធម្មតាវិញ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាច សំរោង អតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) ដែលមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសរសេរលិខិតប្រកាសជាសាធារណៈ សុំបោះបង់​គោរមងារ «ឧកញ៉ា» និងរស់នៅក្នុងជីវភាពជាពលរដ្ឋខ្មែរ​សាមញ្ញធម្មតាវិញ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ឧកញ៉ា ឡាច សំរោង ឆ្នាំកំណើត១៩៦៩ អាសយដ្ឋានបច្ចុប្បន្ន​ ផ្ទះលេខ ១៤៣អឺ១ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអតីតប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤៕