ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើកដំណើរការរថយន្តក្រុងគ្រែគេងពេលថ្ងៃ លើទិសដៅ ភ្នំពេញ-សៀមរាប

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសបើកដំណើរការរថយន្តក្រុងគ្រែគេងពេលថ្ងៃ (Luxury Hotel Bus) លើទិសដៅ ភ្នំពេញ-សៀមរាប ចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ដំណើរការរថយន្តក្រុងគ្រែគេងពេលថ្ងៃដ៏ប្រណិតនេះ ក្នុងគោលបំណងកាត់បន្ថយការចំណាយពេលអង្គុយមកការសម្រាកលើគ្រែគេងថ្ងៃវិញ។ Luxury Hotel Bus ជាប្រភេទរថយន្តផាសុកភាពដ៏ប្រណិត ដែលជួយលើកកម្ពស់ផាសុកភាព និងសុវត្ថិភាពអ្នកដំណើរ ដោយមានចំណុចពិសេសៗដូចជា៖ គ្រែ ២ជាន់ ២ជួរ (មានគ្រែ១ និងគ្រែ២) ដែលផ្តល់ជម្រើសដល់អ្នកដំណើរទោល និងគ្រួសារ/គូស្នេហ៍, ម៉ាស៊ីនត្រជាក់ ៤ គ្រាប់ និងបន្ទប់ទឹកស្អាតលើរថយន្ត ជួយធានានូវបរិយាកាសល្អប្រសើរពេញមួយដំណើរ និងកន្លែងសាកថ្មគ្រប់គ្រែគេង (Charging ports) សម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។

លើសពីនេះ រថយន្តក្រុងគ្រែគេងពេលថ្ងៃ Luxury Hotel Bus ក៏បានគិតគូពីកត្តាសុវត្ថិភាពជាចម្បង (Safety Priority) ដោយមាននូវឧបករណ៍សុវត្ថិភាពសំខាន់ៗដូចជា៖ ញញួរដំបំបែកកញ្ចក់ពេលជួបគ្រោះថ្នាក់ (Emergency exit tools), បំពង់ពន្លត់អគ្គិភ័យ (Fire extinguishers) និងកាមេរ៉ាសុវត្ថិភាព លើរថយន្ត (ត្រង់ច្រកចេញចូល) ផងដែរ។

សូមជម្រាបថា រថយន្តក្រុងគ្រែគេងពេលថ្ងៃ Luxury Hotel Bus មានជម្រើសដល់ទៅ ពីរក្នុងការធ្វើដំណើរ ពោលគឺមានចេញដំណើរម៉ោង ១០៖៣០នាទីព្រឹក និងម៉ោង ០៧៖៣០ នាទីល្ងាច៕