លោកអ្នកឧកញ៉ា ភាព ហៀក ចុះទៅមន្ទីរពេទ្យកាល់មែត្រ សួរសុខទុក្ខប្រជាជនរងរបួស​នៅភូមិព្រៃចាន់ និងឧបត្ថម្ភថវិកា​ក្នុងមួយគ្រួសារ ចំនួន ១០លានរៀល

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានធ្វើដំណើរ​ចុះទៅមន្ទីរពេទ្យកាល់មែត្រ ដើម្បី​សាកសួរសុខទុក្ខប្រជាជន ដែលបានរងរបួសដោយសារគ្រាប់កាំភ្លើង នៅភូមិ​ព្រៃចាន់ និងបានឧបត្ថម្ភ​ជាថវិកា​ក្នុងមួយគ្រួសារ ចំនួន ១០ ០០០ ០០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ជីប ម៉ុង ជានិច្ចកាលតែងតែចូលរួមបរិច្ចាគនូវធនធាន ថវិកា និងភេសជ្ជៈជាច្រើន ដល់សកម្មភាពសង្គម ​កងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំងកម្ពុជា។ ជាក់ស្តែង កាលចុងខែឧសភា ឆ្នាំ២០២៥ តបតាមប្រសាសន៍​អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំង​ទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។

ជាមួយគ្នានេះ កាលថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្នុងឆន្ទៈគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្ត​ព្រះវិហារ។ ក្រោមការដឹកនាំពី អ្នកឧកញ៉ា លាង ម៉េង ក្រុមហ៊ុនកូនខ្មែរមួយនេះ បើកយុទ្ធនាការ ប្រមូលទិញ​ស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខ​លំបាក​របស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។ ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសទិញស្រូវក្នុងតម្លៃ ១,០០០ រៀល/គីឡូក្រាម ចំនួន ៥,០០០ តោន ពីគ្រប់​បណ្តាប្រជាកសិករទាំងអស់ ទូទាំងប្រទេសផងដែរ៕