អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើករោងចក្រផលិតម្ហូបអាហារ​ចម្រុះនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ប្រកាសត្រៀមបង្កើតរោងចក្រផលិតម្ហូបអាហារ​ចម្រុះនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ាអគ្គនាយក បានបង្ហើបឱ្យដឹងពី​គម្រោងបង្កើតរោងចក្រផលិតម្ហូបអាហារ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីចំណាយពេលសិក្សាអស់រយៈពេល​ប្រមាណ​ជិត ១ឆ្នាំ។

អ្នកជំនួញពហុវិស័យរូបនេះ បានគូសបញ្ជាក់បែបនេះថា៖ “ឈប់ប្រើប្រាស់ទំនិញពីប្រទេសចោរ (សៀម) ទៀត​ទៅ! បន្ទាប់ពីចំណាយពេលវេលាជិត ១ឆ្នាំ ឥឡូវនេះរោងចក្រផលិតម្ហូបអាហារចម្រុះ វីរ:ប៊ុនថាំ ហ្វូត (Vireak Buntham Food Processing Factory) នឹងចូលខ្លួនបម្រើជូនប្រជាពលរដ្ឋកម្ពុជា ជំនួសការនាំចូល នៅមុន​ចូលឆ្នាំ​ខ្មែរនេះ ជាមួយការផលិតស្តង់ដាអន្តរជាតិ ដើម្បីត្រៀមខ្លួននាំចេញទៅក្រៅប្រទេស និងដើម្បីនាំ​លំហូរសាច់ប្រាក់ចូលក្នុងប្រទេសកម្ពុជា”។

អ្នកឧកញ៉ា សួរ វីរៈ ក៏បានបង្ហើបឱ្យដឹងតាមរយៈសារបន្ថែមទៀតផងដែរថា រោងចក្រផលិតម្ហូបអាហារចម្រុះ វីរ:ប៊ុនថាំ ហ្វូត (Vireak Buntham Food Processing Factory) នឹងមានផលិតម្ហូបអាហារ និងគ្រឿងទេស​ចម្រុះ​ដូចជា មី ត្រីខ ប្រេងឆា ទឹកប្រេងខ្យង ម្សៅស៊ុប ប៊ីចេង ទឹកម្ទេស កាហ្វេ និងគ្រឿងទេសជាច្រើនផ្សេងទៀត៕