អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលបន្ទុកធុរកិច្ច និងការងារ​វិនិយោគ​របស់សមាគម នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦នេះ បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ច​នៅប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជន​កងកម្លាំង​ម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកអនុសេនីយ៍​ត្រី DATUK SHARUDDIN BIN HJ OMAR ប្រធានសមាគមអតីតយុទ្ធជន​កងកម្លាំង​ម៉ាឡេស៊ី។

សូមជម្រាបថា នៅដើមឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានដឹកនាំប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ទៅបំពេញទស្សនកិច្ចក្រៅប្រទេសជាបន្តបន្ទាប់។ ជាក់ស្តែង កាលថ្ងៃទី១០ ខែមករា អ្នកឧកញ៉ា ក៏បានដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅ​តាម​បណ្ដាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងទីតាំងក្រុមហ៊ុន​មួយ​ចំនួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ផងដែរ៕