អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ទទួលបានសញ្ញាបត្រ បណ្ឌិតទស្សនវិជ្ជា ផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យដ៏ល្បីមួយ នៅអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ទទួលបានសញ្ញាបត្រ “បណ្ឌិតទស្សនវិជ្ជា ផ្នែកគ្រប់គ្រងទូទៅ – Doctor of Philosophy In General Management” ពីសាកលវិទ្យាល័យ Universal ministries of the king’s college ដ៏ល្បីមួយ នៅអាមេរិក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក៏សូមផ្ញើសារលិខិតជូនពរ និងអបអរសាទរជូនចំពោះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ក្នុងឱកាសដែលអ្នកឧកញ៉ាបណ្ឌិត ទទួលបានសញ្ញាបត្រ “បណ្ឌិតទស្សនវិជ្ជា ផ្នែកគ្រប់គ្រងទូទៅ – Doctor of Philosophy In General Management” ពីសាកលវិទ្យាល័យ Universal ministries of the king’s college ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះយើងខ្ញុំ សូមគោរពជូនពរ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ និង លោកជំទាវ ប៊ុន ចន្ធូ  ព្រមទាំងបុត្រា បុត្រី ទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ព្រមទាំងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។