លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា ថ្វីបើពិធីចូលឆ្នាំចិនមិនមែនជាប្រពៃណីខ្មែរយើងក្ដី ប៉ុន្តែពិធីនេះជាឱកាសអបអរមួយដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ក្រុមគ្រួសារជាច្រើន ពិសេសបងប្អូនជាប់សែស្រឡាយដែលរស់នៅក្នុងសហគមន៍យើងតែមួយ។

តាមរយៈបណ្តាញសង្គម លោកជំទាវអ្នកឧកញ៉ា បានបន្តថា នៅកម្ពុជា យើងរស់នៅជាគ្រួសារតែមួយ ប្រជាជាតិតែមួយ។ យើងអាចទទួលស្គាល់ថានេះជាការអបអរឆ្នាំថ្មី និងការជួបជុំគ្នាតាមបែបប្រពៃណីចម្រុះ ខណៈដែលយើងនៅតែរក្សាបាននូវឫសគល់ដើមកំណើតខ្មែរ ដែលមានតម្លៃជាអត្តសញ្ញាណរបស់យើងដូចជា សាមគ្គីភាពគ្រួសារ ការគោរពដឹងគុណ និងការគោរពដល់បុព្វបុរសជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវអ្នកឧកញ៉ា សូមជូនពរបងប្អូនទាំងអស់ឱ្យមានសុខភាពល្អ សំណាងល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយការបើកបេះដូងទូលាយទទួលយកស្មារតីភារតភាព និងអត្តសញ្ញាណក្នុងនាមខ្មែរតែមួយ៕





