លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចូលរួមជាអធិបតីក្នុងពិធីសម្ពោធរឿង «ភូមិគ្រឹះម្លិះ»

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធរឿង «ភូមិគ្រឹះម្លិះ» ដែលត្រូវបានរៀបចំធ្វើពិធីសម្ពោធជាផ្លូវការ នៅផ្សារទំនើបជីបម៉ុង មេហ្គាម៉ល ២៧១ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ភាពយន្ត«ភូមិគ្រឹះម្លិះ» ត្រូវបានផលិតឡើងដោយមានការសហការគ្នារវាងផលិតកម្ម 4U Media ជាមួយ Elite Media  និង MTSL ដែលមានតារាសម្តែងលោក ប៉ែន ចំរ៉ុង ជាអ្នកដឹកនាំសម្តែងផ្ទាល់តែម្តង។ ភាពយន្តខ្នាតធំនេះ ត្រូវបានផលិតឡើងដោយមានការចូលរួមពីសំណាក់តារាសម្តែងល្បីៗ ដែលត្រូវបានគេសង្ឃឹមថា នឹងមានការនិយមគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ។

សមាគមក៏សូមអំពាវនាវដល់សាធារណជន ចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា។ ភាពយន្ត«ភូមិគ្រឹះម្លិះ» នឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ៕