លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងដឹកនាំរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី (Hyatt Regency Phnom Penh) រាជធានីភ្នំពេញ។

សម្រាប់ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងត្រូវធ្វើឡើងនៅពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។
សូមជម្រាបថា ក្នុងពិធីបិទសន្និបាតខាងលើនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម នឹងឡើងអានរបាយការណ៍ស្វាគមន៍ បន្ទាប់មកនឹងមានប្រសាសន៍ណែនាំបិទដោយ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។ តាមកម្មវិធី នៅពេលល្ងាចក៏មានកម្មវិធីថតរូបអនុស្សាវរីយ៍ និងពិធីពិសារភោជនាហារសាមគ្គីផងដែរ៕



