ក្រសួងរៀបចំដែនដី នឹងធ្វើការជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗម្ចាស់បុរី ដើម្បីបញ្ចៀសបញ្ហាប្រឈម នៃភាពមិនច្បាស់លាស់របស់សង្គម និងសេដ្ឋកិច្ចពិភពលោក

ជុំវិញ​ឧកញ៉ា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តសហការធ្វើការងារជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ ដែលជាម្ចាស់បុរី ទាំងអស់ ដើម្បីរួមគ្នាបញ្ចៀសបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក នាពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ខាងលើនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការអភិវឌ្ឍលំនៅឋាននៅកម្ពុជា បានចាប់ផ្តើមជាបណ្តើរ​ៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែល​ប្រទេសយើងទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វើការចុះបញ្ជីដីធ្លី​ឡើងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ​ ផ្ទះល្វែង ផ្ទះវីឡាជាដើម។

ជាមួយនឹងការទទួល​បាន​នូវសន្តិភា​ពពេញលេញលើផ្ទៃប្រទស​ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក​ គម្រោងបុរីជាច្រើនបានរីក​ស្គុះស្គាយ​ ផ្តល់នូវជម្រើសលំនៅឋានកាន់តែសម្បូរបែប​ ដើម្បីឆ្លើយតបនឹង​តម្រូវការ​នៃស្រទាប់សង្គមជាតិ។ ទោះយ៉ាងណាក្តី យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន​ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឈរដោះស្រាយ។

ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក ភាគីពាក់ព័ន្ធត្រូវឈរលើទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ ក្នុងការអភិវឌ្ឍលំនៅឋាន ដើម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារ ផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត៕