ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានបង្ហាញពីវីឡាដ៏ប្រណិតមួយ ក្នុងតម្លៃត្រឹម ១លានដុល្លារ ដែលជាតម្លៃមួយល្អបំផុតក្រោមទីផ្សារ បើធៀបនឹងតំបន់មួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាប្រទេសអាស៊ាន។

វីឡាប្រណិតនេះ មាន ៦បន្ទប់គេង ៧បន្ទប់ទឹក ទំហំដីប្រហែល 528m² ទំហំសំណង់ប្រហែល 686m² មានអាងហែលទឹក ចំណតរថយន្តធំទូលាយ ដីខាងក្រោយធំទូលាយ បន្ទប់ទទួលភ្ញៀវ Mini-Bar ផ្ទះបាយ និងយ៉រខាងមុខផ្ទះ អាចមើលទេសភាពយ៉ាងស្រស់ស្អាត។
ម៉ូដផ្ទះក្នុងតម្លៃនេះ បើធៀបនឹងវីឡាស្ថិតក្នុងតំបន់ B នៃរាជធានីភ្នំពេញ បុរីផ្សេងៗអាចនឹងលក់ក្នុងតម្លៃ ១,៥លានដុល្លារ។ យ៉ាងណាមិញ បើផ្ទះបុរី វិមានសំណាង ស្ថិតនៅក្នុងតំបន់នេះដដែល ធៀបនឹងតំបន់អាស៊ានដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬវៀតណាម អាចនឹងលក់អចលនទ្រព្យ ប្រហាក់ប្រហែលនេះក្នុងតម្លៃខ្ពស់ជាង គុណនឹងពីរ ឬគុណនឹងបី ឬអាចក្នុងតម្លៃ ២លានដុល្លារ ទៅ៣លានដុល្លារឯណោះ។
សូមជម្រាបថា បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕






