ចាប់ផ្តើមនៅឆ្នាំ២០០០ ក្រុមហ៊ុនអូស៊ីអាយស៊ី (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានអភិវឌ្ឍសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធស្របនឹងការរីកចម្រើនរបស់រាជធានីភ្នំពេញ ដើម្បីគាំទ្រទៅនឹងតម្រូវការទីក្រុងដែលកំពុងរីកចម្រើន។

តំបន់សហគមន៍ធំៗចំនួន៥ អភិវឌ្ឍដោយក្រុមហ៊ុន OCIC រួមមាន៖ ១.កោះពេជ្រ( Koh Pich – កោះពេជ្រ) ផ្ទៃដី ១០០ហិកតា ជាសហគមន៍ប្រជុំទៅដោយតំបន់ពាណិជ្ជកម្មមមាញឹកនៃរាជធានីភ្នំពេញ បើកដំណើរការសាងសង់នៅឆ្នាំ២០០៦។ ២.ជ្រោយចង្វារ បេយ៍ (Chroy Changvar Satellite City) ផ្ទៃដី ៣០០ហិកតា ជាសហគមន៍ជាប់មាត់ទន្លេ គាំទ្រកំណើនរស់នៅនៃភាគខាងជើងរាជធានីភ្នំពេញ បើកដំណើរការសាងសង់នៅឆ្នាំ២០១១។ ៣.ទីក្រុងអូឡាំព្យា (The Olympia City) ផ្ទៃដី ៦,៨ហិកតា ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវកម្មចម្រុះ បើកដំណើរការសាងសង់នៅឆ្នាំ២០១២។ ៤.ទីក្រុងនរា(Norea City) ផ្ទៃដី ១២៥ហិកតា ជាសហគមន៍ពាណិជ្ជកម្ម ជាមួយតំបន់លំនៅឋានដ៏ប្រណិតជាប់មាត់ទន្លេមេគង្គ បើកដំណើរការសាងសង់នៅឆ្នាំ២០១៨។ ៥.ទីក្រុង ធី អាយ អេ ស៊ីធី (TIA City) ផ្ទៃដី ២,៣០០ហិកតា ជាគម្រោងអភិវឌ្ឍចម្រុះទ្រង់ទ្រាយធំនៅជាប់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការសាងសង់នៅឆ្នាំ២០២៥។
សូមជម្រាបថា គម្រោងធំៗទាំង៥នេះ បានបង្ហាញពីវិធីសាស្ត្ររយៈពេលវែងរបស់ OCIC ក្នុងការកសាងសហគមន៍ដែលរៀបចំដើម្បីជំរុញវិសាលភាពនៃការអភិវឌ្ឍនៅរាជធានីភ្នំពេញ៕



