អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើរឿងមួយ ក្រោយឃើញស្ត្រីម្ចាស់ចំការម្នាក់ ធ្វើចំការមិនមានដីផ្ទាល់ខ្លួន នៅសង្កាត់កោះដាច់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅថ្ងៃទី១៩ ខែមីនានេះ បានជួបស្ត្រីម្ចាស់ចំការម្នាក់​ ស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលធ្វើចំការដោយមិនមានដីផ្ទាល់ខ្លួន ហើយលោកនឹង​ឱ្យ​ក្រុមការងារជួយដោះស្រាយបញ្ហាលំបាកមួយចំនួនដូចជា ជួយជី និងជួយរកទីផ្សារជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងបែបនេះថា៖ “ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែមីនា ​ឆ្នាំ​២០២៦​ ធ្វើ​ដំណើរ​ឆ្លងកាត់​តាមផ្លូវ​បេតុង​ ភូមិ​ចុងកោះ​ សង្កាត់​កោះដាច់​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ក្រឡេក​ឃើញ​ចំការ​ខ្ញី​ និង​ចំការ​ត្រាវ​ដ៏ធំ​ល្វឹងល្វើយ​ ហើយក៏បាន​ឈប់ជួប​លោកស្រី​ សួន​ ជា​ម្ចាស់​ចំការ​គាត់​មិនមាន​ដីផ្ទាល់ខ្លួនទេ​ ចំការទាំងអស់នេះ​សុទ្ធតែ​ជួលដី​គេទេ។​ ខ្ញុំ​សូមកោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ ចំពោះ​ការ​ព្យាយាម​​ខិតខំ​ប្រឹងប្រែង​របស់​គ្រួសារ​គាត់​ ខ្ញុំ​កំពុង​តែ​អោយក្រុមការងារ​ទំនាក់ទំនង​ជាមួយ​គាត់​ ដើម្បី​រក​ឱកាស​ជួយសម្រួល​ដោះស្រាយ​ ការលំបាក​មួយ​ចំនួន​ដូចជា​ ជី​ និងទីផ្សារ​។ល”។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យ​កសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នលោកក៏មានតួនាទីជាសមាជិកព្រឹទ្ធសភាផងដែរ៕