អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បង្ហើបពីគម្រោងទៅបើកសាខា វិរៈ ប៊ុនថាំ នៅតំបន់ជនភៀសសឹក និងបញ្ចុះតម្លៃបញ្ញើ ៥០%

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហើបពីគម្រោងទៅបើកសាខា វិរៈ ប៊ុនថាំ នៅតំបន់ជនភៀសសឹក និងបញ្ចុះតម្លៃបញ្ញើ ៥០% ដើម្បីជួយសម្រួល និងជំរុញជីវភាព​របស់បងប្អូនជនភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមនៅថ្ងៃអង្គារនេះ អ្នកឧកញ៉ាបណ្ឌិតអគ្គនាយក បានលើកឡើងបែបនេះថា៖ “បើវិរ:ប៊ុនថាំទៅបើកសាខាវិរ: ប៊ុនថាំ នៅតំបន់ជនភៀសសឹក ហើយបញ្ចុះតំលៃបញ្ញើ ៥០% ដើម្បីជួយដល់ជនភៀសសឹក និងជំរុញជីវភាពគាត់តើល្អអត់? លើកទឹកចិត្តឱ្យពួកគាត់ដាំបន្លែ ចិញ្ចឹមមាន់ និងធានាជួយទិញកសិផលពីពួកគាត់។ តើបងប្អូនគាំទ្រអត់? បើគាំទ្រធ្វើសកម្មភាពតែម្តង។ មហាគ្រួសារវិរ:ប៊ុនថាំ នៅជាមួយប្រជាជនកម្ពុជាគ្រប់កាល:ទេស:”។

សូមជម្រាបថា ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានជួយលើការងារសប្បុរធម៌ជាច្រើន និងជួយគាំទ្រដល់ប្រជាជនកម្ពុជាដូចជា៖ ការបញ្ចេញរថយន្តទៅជួយទិញផ្លែល្ពៅពីកសិករខេត្តព្រះវិហារជិត ៣០០តោន, ការបញ្ចេញរថយន្តត្រជាក់ដឹកបន្លែពីសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ចំនួន ១៥តោន ទៅកាន់តំបន់មុំបី និងការបញ្ចេញរថយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនស្បៀង និងដឹក​ជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដោយឥតគិតថ្លៃ, ការនាំយកអំណោយទឹកដោះគោ ជូនដល់ជនភៀសសឹក នៅខេត្តជាប់ព្រំដែនផងដែរ៕