ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ជួបពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធានាទិញ-លក់មូលបត្រចំនួន ៩ នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង សហស្ថាបនិកក្រុមហ៊ុន បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិសារអាហារពេលថ្ងៃត្រង់ និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធានាទិញមូលបត្រ និងលក់មូលបត្រចំនួន ៩ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន Campu Securities Plc, ACLEDA Securities Plc, Royal Group Securities Plc, Canadia Securities Co., Ltd, Bee Capital Plc, SBI Royal Securities Plc, RHB Securities Plc, Cambodia Securities Plc និង Golden Fortune Securities Plc.។

ក្នុងជំនួបកិច្ចពិភាក្សានេះ បានផ្តោតទៅលើការសហការគ្នាលក់ IPO របស់បុរី វិមានសំណាង ដែលត្រៀមចូលក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ ដោយក្រុមហ៊ុនបុរី វិមានសំណាង មានឆន្ទះរួមគ្នាក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodia Stock Market) ទៅកាន់កម្រិតមួយខ្ពស់ជាងនេះ។

សូមជម្រាបថា កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងថា បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងក្លាយជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដំបូងគេ ដែលនឹងឡើងផ្សារភាគហ៊ុននៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ៕