អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ ប្រកាសមិនឡើងថ្លៃជីកសិកម្ម វិរៈ ប៊ុនថាំ នោះទេ ទោះបីតម្លៃប្រេងឥន្ធនៈកើនឡើង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានប្រកាសមិន​ឡើងថ្លៃជីកសិកម្ម របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នោះទេ បើទោះបីជាតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន កំពុងបន្តកើនឡើង​យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា៖ “ ប្រេងឡើងថ្លៃ តែជីកសិកម្មវិរ:ប៊ុនថាំមិនឡើងថ្លៃទេ។ ប្រេងផ្គត់ផ្គង់អត់គ្រប់ តែជីកសិកម្មវិរ:ប៊ុនថាំ ផ្គត់ផ្គងគ្រប់គ្រាន់សម្រាប់ប្រជាកសិករគ្រប់រូប”។

អ្នកឧកញ៉ាបណ្ឌិត បានបន្ថែមថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានរោងចក្រផលិតជីធំជាងគេនៅកម្ពុជា ជាមួយការផលិតជីសរីរាង្គ និងជីគីមីគ្រប់ប្រភេទ។ លើសពីការផលិតចែកចាយ តែវិរ:ប៊ុនថាំតែងតែជួយទិញ និងស្វែងរកទីផ្សារបន្ថែមជូនកសិករ។ មហាគ្រួសារវីរ:ប៊ុនថាំ ដើម្បីកសិកម្មនៅកម្ពុជា។

សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ ដែលផលិតជីកសិកម្មយ៉ាងពិសេស ដើម្បីឱ្យអ្នកប្រើប្រាស់គ្រប់រូប មិនថាកសិករអាជីព ឬអ្នកដាំដុះលក្ខណៈគ្រួសារ អាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព ជួយបង្កើនគុណភាពដំណាំរ និងបង្កើនទិន្នផល៕