ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ចូលរួមកម្មវិធីខួប១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីខួប ១៥ឆ្នាំ នៃការបង្កើត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីខួប ១៥ ឆ្នាំ នៃការបង្កើតក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេមរុ រ៉ាយស៍ គឺជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គឈានមុខមួយនៅកម្ពុជា ដែលមានឯកទេសក្នុងការកិនកែច្នៃ និងមានទំនួលខុសត្រូវសង្គមដោយបានធ្វើការជាមួយភាគីពាកព័ន្ធក៏ដូចជាកសិករ ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាផងដែរ៕