ក្រុមការងារក្រសួងរៀបចំដែនដី ជួបជាមួយអតិថិជនគម្រោង ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៥១ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine)

ជុំវិញ​ឧកញ៉ា

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នៅថ្ងៃទី៣០ ខែមីនានេះ បានចាប់ផ្តើមជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា (Jasmine) ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលក្នុងការដោះដូរទីតាំង និងការបំពេញពាក្យស្នើសុំដើម្បីធ្វើបណ្ណកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា បងប្អូនដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោងកូនចាស្ម៊ីន ឡេង ណាវ៉ាត្រា (Jasmine) ខេត្តកំពង់ស្ពឺ ឲ្យបានជ្រាបថានេះជាថ្ងៃទី១ នៃដំណើរការទទួលពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិ ដោយនៅសល់រយៈពេល ៤ថ្ងៃបន្ថែមទៀត។

ទីតាំង៖ https://maps.app.goo.gl/1QWqJxtcAVAmYbF86?g_st=ic

ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១.កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម)។

២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ដើម)។

៣.ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។