ឧកញ៉ា ឡាយ ឈុនហួ យល់ថាក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការផ្លាស់ប្តូរទៅរកកសិកម្មប្រកបដោយនិរន្តរភាព គឺជាកាតព្វកិច្ច

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែលភ្នំពេញ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកសន្និសីទស្ដីពី កសិកម្មចំណីអាហារប្រកបដោយនិរន្តរភាពឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រីកវិសាលភាពផលិតកម្មដំណាំស្រូវកាបូនទាប»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត មុី កណ្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា  និងឧកញ៉ា សុង សារ៉ន ប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរ៉ុ រាយស៍ ព្រមទាំងវត្តមានរបស់អ្នកចូលរួមដែលមកពីស្ថាប័នពាក់ព័ន្ធចំនួន ១៥០ នាក់ទៀត។

ឆ្ឆ្លៀតក្នុងឱកាសនៃពិធីបើកកម្មវិធីនេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា៖ «ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធានធម្មជាតិ និងការកើនឡើងនៃតម្រូវការអាហារ បានបង្កើតសម្ពាធយ៉ាងខ្លាំងលើវិស័យកសិកម្ម។ សម្រាប់ប្រទេសកម្ពុជា វិស័យស្រូវអង្ករ គឺជាខ្សែច្រវ៉ាក់សេដ្ឋកិច្ចដ៏សំខាន់ ដែលមិនត្រឹមតែផ្គត់ផ្គង់អាហារជូនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារ និងចំណូលដល់គ្រួសារកសិករផងដែរ។ ដូច្នេះ ការផ្លាស់ប្តូរទៅរក កសិកម្មប្រកបដោយនិរន្តរភាព គឺមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច»។

លើសពីនេះ ឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមថាទៀតថា ការសម្រេចបាននូវកសិកម្មប្រកបដោយនិរន្តរភាព ត្រូវការការសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល វិស័យឯកជន អង្គការអភិវឌ្ឍន៍ និងកសិករទាំងអស់ នោះទើបយើងអាចធានាបានថា អនាគតនៃវិស័យស្រូវអង្ករកម្ពុជា នឹងមានភាពរឹងមាំ ភាពប្រកួតប្រជែង និងអាចផ្គត់ផ្គង់អាហារដល់អ្នកជំនាន់ក្រោយបានយ៉ាងចីរភាព៕