ថ្ងៃនេះជាថ្ងៃទី៤! ក្រុមការងារក្រសួងរៀបចំដែនដី បាននិងកំពុងបន្តសម្របសម្រួលជាមួយអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា Jasmine

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃទី៤ហើយ ដែលក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្តសម្របសម្រួលជាមួយពុកម៉ែ បងប្អូន ជាអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា ចាស៊្មីន Jasmine ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការដោះដូរទីតាំង និងបំពេញពាក្យស្នើសុំបណ្ណកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនបងប្អូនដែលជាអតិថិជនទិញផ្ទះ និងដីឡូត៍ បុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង ឡេង ណាវ៉ាត្រា ចាស្ម៊ីន (Jasmine) ឲ្យបានជ្រាបថាការដាក់ពាក្យស្នើសុំធ្វើបណ្ណកម្មសិទ្ធិនៅសល់១ថ្ងៃទៀតប៉ុណ្ណោះ។

ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ ធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្នីការក្រសួងរៀបចំដែនដី៕