លោកអ្នកឧកញ៉ា ពុង ឃាវសែ រៀបចំពិធីសូត្រមន្តប្រសិទ្ធិពរជ័យ ទទួលអំណរសាទរឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានដឹកនាំរៀបចំប្រារព្ធពិធីសូត្រមន្ត​ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសូត្រមន្តខាងលើនេះ មានការចូលរួមពី ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា (Oknha Dr. Carolyne Pung) អនុប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ព្រមទាំង​មន្រ្តីរាជរដ្ឋាភិបាល ក្រុមហ៊ុន​អាកាសចរណ៍ អាជីវករ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបម្រើការនៅ​អាកាសយានដ្ឋាន។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជា​ទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្ត ព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចទទួលអំណរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសុំសេចក្តីសុខ សេចក្តីចម្រើនសិរីឆ្នាំថ្មីផងដែរ៕