ពិធីបេីកព្រឹត្តិការណ៍លៀសហាល ៥តោន ថ្ងៃទីពីរ នៃសង្រ្គាន្តកំពង់ចាម ឆ្នាំ២០២៦ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកជំទាវ លាង វួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកឧកញ៉ា ហ៊ុន តូ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅខាងមុខសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ ដែលត្រូវនឹងថ្ងៃចូលឆ្នាំទី១ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណជាជិត ១លាននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តកំពង់ចាម។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីល្បែងប្រជាប្រិយ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ជាមួយគ្នានោះ ក៏មានការបង្ហាញពីរពណ៌តាមស្តង់ រហូតដល់ទៅជាង១០០ ស្តង់ សម្រាប់ភ្ញៀវទស្សនា និងលេងល្បែងប្រជាប្រិយ នៅបរិវេណសួនច្បារមុខសាលាខេត្តកំពង់ចាម បង្ករបរិយាកាសរីករាយរួមគ្នាផងដែរ៕









