គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា ជឹង ធានសេង ជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា អ្នកឧកញ៉ា ជឹង ធានសេង គឺជាអគ្គនាយកក្រុមហ៊ុនភ្នំពេញ ព្រីខាស ផ្លេន (Phnom Penh Precast Plants Co., Ltd.)។ ក្រុមហ៊ុនភ្នំពេញ ព្រីខាស ផ្លេន បានបង្កើតឡើងរយៈពេលជាង ១០ឆ្នាំមកហើយ ជាក្រុមហ៊ុនសាងសង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ និងកំពុងកាន់គម្រោងសំខាន់ៗរបស់រាជរដ្ឋាភិបាលជាច្រើន នៅពេលបច្ចុប្បន្ន៕



