អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់សាងសង់ទ្រុងចិញ្ចឹមគោ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-កសិកម្មចិញ្ចឹមគោសម្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជននេះ នឹងចាប់ផ្តើមដាក់ដំណើរការជំហានដំបូងក្នុងការសាងសង់ទ្រុងគោ ជូនអតីតយុទ្ធ និងនិវត្តជន ចំនួន ៥០គ្រួសារ នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនសេចក្តីសម្រេចតែងតាំងជា «អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ជាផ្លូវការ កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអស់មួយជីវិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានសមាគម និងជាអគ្គលេខាធិការ៕



