អ្នកឧកញ៉ា ផែ ហុកឈួន ចូលរួមឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៣ខ្នង ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជន សម្រាប់ឆ្នាំ២០២៦

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន យី តាក់ គ្រុប និងអ្នកឧកញ៉ា អុឹង សុីស្រ៊ន បានចូលរួមឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន ៣ខ្នង ជាអំណោយដ៏ថ្លៃថ្លា​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនសម្រាប់ឆ្នាំ២០២៦។ នេះ​បើតាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បង្ហាញឱ្យដឹង កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលព្រឹកថ្ងៃទី១៥ ខែឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩»។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានមានប្រសាសន៍​បញ្ជាក់ថា ការប្រារព្ធ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុងគោលបំណងលើកតម្កើង​វីរភាពដ៏​អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាច​ក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

សូមជម្រាបថា បច្ចុប្បន្នសមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអស់​មួយ​ជីវិត, សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានទី១ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ជាអនុប្រធានសមាគម និងជាអគ្គលេខាធិការ៕