អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញជូននូវឯកសណ្ឋានក្នុងតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើឆាប់រហ័ស ជូនដល់អតិថិជន របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។

ប្លែកពីរាល់ដងស្លៀកពាក់សាមញ្ញធម្មតា ឬសម្លៀកបំពាក់អាវធំ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ប៉ុន្តែម្សិលមិញនេះ អ្នកឧកញ៉ាបានពាក់ឯកសណ្ឋានជាអ្នកដឹកជញ្ជូន ដោយបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយសារបែបលេងសើចបន្តិចបែបនេះថា៖ “ថ្ងៃដំបូងទទួលបានឯកសណ្ឋានក្នុងតួនាទីជាអ្នកដឹកជញ្ជូនបញ្ញើឆាប់រហ័ស បើជួបតាមផ្លូវសួរនាំ ហើយសុំរាប់អានផង បញ្ញើអីក៏បាន ដកតែបញ្ញើបេះដូងចេញទេ ប្រាប់ទីតាំងភ្លាម ទៅដល់ភ្លាម”។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលជាក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឆាប់រហ័សឈានមុខគេនៅកម្ពុជា។ បច្ចុប្បន្ន វិរៈប៊ុនថាំ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិត, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ព្រមទាំងមានគម្រោងដាក់បម្រើសេវាកម្មយន្តហោះដឹកភ្ញៀវទេសចរក្នុងស្រុក នាពេលខាងមុខទៀតផងដែរ៕


