នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានអញ្ជើញនាំយកថវិកាចំនួន ១៤,៥០០ដុល្លារអាមេរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ធ្វើកិច្ចការមនុស្សធម៌ ជីកអណ្តូងទឹកចំនួន ១០ អណ្ដូង ជូនបងប្អូនអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

គួររំឭកថា កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ក៏បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់សាងសង់ទ្រុងចិញ្ចឹមគោ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ផងដែរ។
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយបង្កើនជីវភាពបងប្អូនអតីតយុទ្ធជន រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង តាមរយៈការជួយការដាំដុះដំណាំម្ទេស ការចិញ្ចឹមជ្រូកកណ្តុរ និងការចិញ្ចឹមគោជាដើម៕



